រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកវរសេនីយ៍ឯក ម៉ាន់ មុត មេបញ្ជាការស្តីទី តំណាងលោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាន បណ្ដាការិយាល័យ ផ្នែក វរសេនាតូចចំណុះចូលរួមគោរពវិញ្ញាណក្ខន្ធនិងបំពាក់ឋានន្តរសក្ដិ ជាកិច្ចបច្ឆាមរណៈថ្នាក់អនុសេនីយ៍ត្រី ជូនសពលោកនាយចំណង់ ទឹម លួត មេបញ្ជាការរងអនុសេនាតូចទី២ កងអនុសេនាធំទី៣ វរសេនាតូចលេខ៣

ខេត្តកោះកុង៖ នៅថ្ងៃទី២៣ខែឧសភាឆ្នាំ២០២៤លោកវរសេនីយ៍ឯក ម៉ាន់ មុត មេបញ្ជាការស្តីទី  តំណាងលោកឧត្រមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាន បណ្ដាការិយាល័យ ផ្នែក វរសេនាតូចចំណុះ ព្រមទាំងបានការចូលរួមពីកម្លាំងកងរាជអាវុធហត្ថខេត្ត ស្នងការ នៃស្នងការដ្ឋានខេត្តកោះកុង ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធនិងបំពាក់ឋានន្តរសក្ដិ ជាកិច្ចបច្ឆាមរណៈថ្នាក់អនុសេនីយ៍ត្រី ជូនសពលោកនាយចំណង់ ទឹម លួត មេបញ្ជាការរងអនុសេនាតូចទី២ កងអនុសេនាធំទី៣ វរសេនាតូចលេខ៣ 
ដែលបានទទួលមរណះភាពដោយរោគាពាធកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៥.១៥នាទី នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ហើយសពត្រូវបានក្រុមគ្រួសារ ក៏ដូចជាកងឯកភាពបានដឹកយកមកធ្វើបុណ្យទៅតាមប្រពៃណីនៅវត្តជោត្តញាណ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាតស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕

ក្នុងឱកាសដ៏ក្រៀមក្រំបំផុតនេះលោកមេបញ្ជាការស្តីទីព្រមទាំង នាយទាហាន នាយទាហានរង ពលទាហាន សមាជិក សមាជិកា នៃអង្គពិធីទាំងអស់បានអុជធូបបួងសួង ឧទ្ទិសកុសលសូមឲ្យវិញ្ញាណក្ខន្ធលោក ទឹម លួត សូមបានទៅកាន់សុគិភព កំបីឃ្លៀងឃ្លាតឡើយ និងសូមចូលរួមរំលែកនូវមរណៈទុក្ខយ៉ាងក្រៀមក្រំ ចំពោះគ្រួសារសព ព្រមទាំងសំដែងនូវការសោកស្ដាយជាពន់ពេក ចំពោះការបាត់បង់វីរៈជនដ៏ឆ្នើមមួយរូប ដែលប្រចាំការតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា.ថៃ នៃកងវរសេនាតូចលេខ៣ ដែលកន្លងមកលោកតែងតែលះបង់ទាំងកម្លាំងកាយចិត្តស្មារតីតស៊ូយ៉ាងមុតមាំក្នុងការខិតខំបំពេញភារកិច្ចបានយ៉ាងល្អនិងបានកសាងស្នាដៃជាច្រើនជូនជាតិមាតុភូមិ។

ក្នុងពិធីដ៏ក្រៀមក្រំនោះដែរលោកមេបញ្ជាការស្តីទីបាននាំយកថវិកាមិត្តជួយមិត្ត ចំនួន១០.០០០.០០០ រៀល និងថវិកាបាននាំយកថវិកាដែលបានមកពីការចូលរួមនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងឯកភាពព្រមទាំងថវិការចូលរួមពីបណ្តាមន្ទីរ និងសប្បុរសជន ចំនួន២,៦០០,០០០រៀលជូនគ្រួសារសពលោកអនុសេនីយ៍ត្រី ទឹម លួត ផងដែរ ជាការតបស្នង ក្នុងឱកាសនេះក្រុមគ្រួសារសពបានថ្លែងអំណរគុណជូនចំពោះឧត្ដមសេនីយត្រី កែវ វិចិត្រ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលតែងបានយកចិត្តទុកដាក់គិតគូរៀបចំធ្វើឲ្យពិធីបុណ្យប្រព្រិត្តទៅបានសមរម្យតាមពិធីការយោធានិងប្រពៃណីសាសនា។

អត្ថបទទាក់ទង