/ / /

ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចុះបណ្ដុះបណ្ដាលវិធីសង្គ្រោះបឋម ដល់ប្រជាសហគមន៍។

ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ តបតាមសំណើរបស់អង្គការសត្វព្រៃ និងធម្មជាតិ (Fauna & Flora) មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានចាត់ឱ្យក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យចុះបណ្ដុះបណ្ដាលវិធីសង្គ្រោះបឋមដល់ប្រជាសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប នៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងគោលបំណងពង្រឹងចំណេះដឹង និងសមត្ថភាពដល់ពួកគាត់ក្នុងការសង្គ្រោះបឋមទៅតាមបច្ចេកទេសត្រឹមត្រូវ ដើម្បីអាចជួយធ្វើការសង្គ្រោះបឋមដល់ជនរងគ្រោះ ប្រសិនបើមានប្រជាពលរដ្ឋជួបឧប្បត្តិហេតុផ្សេងៗនៅក្នុងសហគមន៍។

បញ្ឈប់ទម្លាប់តាមគ្នាក្នុងការសង្គ្រោះបឋមដែលមិនត្រឹមត្រូវ ឈ្វេងយល់ពីវិធីសង្គ្រោះបឋមទៅតាមបច្ចេទេសត្រឹមត្រូវ ចេះនិងអនុវត្តវិធីសង្គ្រោះបឋមបានត្រឹមត្រូវ មានឱកាសអាចជួយជនរងគ្រោះដែលរងហានិភ័យដល់អាយុជីវិតឱ្យរួចផុតពីសេចក្ដីស្លាប់បាន ។

អត្ថបទផ្សេងទៀត

  • មន្ទីរបរិស្ថាន/
    27/08/2026

    លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង រួមជាមួយលោក អ៊ុល រ៉ាន់ ប្រធានការិយាល័យដែនជម្រកសត្វព្រៃ បានចូលរួមកិច្ចប្រជុំបច្ចេកទេស ដើម្បីពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហាដីធ្លីក្នុងភូមិសាស្ត្រខេត្តកោះកុង។

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/08/2026

    រដ្ឋបាលឃុំភ្ញីមាស បានចូលរួមជាគណៈអធិបតី ក្នុងវិធីបើកវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា(ហូកា)លើជំនាញគេហកិច្ច(House Keeping)

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/08/2026

    លោកវេជ្ជបណ្ឌិត ក្រេង សុភា អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង តំណាងលោកប្រធានមន្ទីរពេទ្យ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពី មគ្គុទេសក៏ព្យាបាលគ្លីនិក ផ្នែកវេជ្ជសាស្ត្រទូទៅ សល្បសាស្រ្ត វេជ្ជសាស្ត្រកុមារ សម្ភព និងរោគស្ត្រី និងទន្តសាស្ត្រ ដែលរៀបចំដោយនាយកដ្ឋានសេវាសុខភាព នៃក្រសួងសុខាភិបាល។

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/08/2026

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្ញីមាសបានបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណ ទុតិយា ជូនប្រជាពលរដ្ឋ ចំនួន១នាក់ និងចែកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ចំនួន 8 នាក់ ស្រី៣នាក់

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/08/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែក បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត zoom ដែលរៀបចំដោយក្រសួងសុខាភិបាល ស្ដីពី ការពិនិត្យលទ្ធផល និងទិន្នន័យផ្នែកវះកាត់ និងផ្នែកសង្គ្រោះបន្ទាន់ ក្នុងឆមាសទី១ ឆ្នាំ២០២៥ និងឆមាសទី១ ឆ្នាំ២០២៦ របស់មន្ទីរពេទ្យទាំង៦១ ដែលស្ថិតក្នុងគម្រោងរបស់ក្រសួងសុខាភិបាលក្នុងការជួសជុលកែលម្អអគារសង្គ្រោះបន្ទាន់ និងអគារវះកាត់។

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/08/2026

    រដ្ឋបាលឃុំកោះស្ដេច បានដឹកនាំក្រុមការងារ​ ចុះសម្អាតកាយដី​ ភក់​ សំរាម​ និងថ្ម​ នៅក្នុងប្រលាយបង្ហូរទឹកសាធារណ:ដែលកកស្ទះ​ ព្រមទាំងបានត្រៀមរៀបចំដាក់គម្របលេីប្រលាយ