ថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៨:០០ នាទីព្រឹក គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ឃុំត្រពាំងរូង (គ.ក.ន.ក) បានរៀបចំកិច្ចប្រជុំសាមញ្ញប្រចាំខែឧសភា ដើម្បីបូកសរុបលទ្ធផលការងារ និងលើកទិសដៅការងារបន្តនៅខែមិថុនា ក្រោមការដឹកនាំដោយ លោក លៀង សាម៉ាត ប្រធាន គ.ក.ន.ក និងមានការចូលរួមពី លោក លោកស្រីអនុប្រធាន និងសមាជិក គ.ក.ន.ក ឃុំត្រពាំងរូង សរុបចំនួន ១៤រូប ស្រី ០៤រូប នៅសាលាឃុំត្រពាំងរូង។