លោកស្រី នាក់ សង អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង និងជាសមាជិក សមាគមនារីខេត្ត ព្រមទាំងប្រធានការិយាល័យអប់រំ ក្រុងខេមរភូមិន្ទ អញ្ជើញចូលរួមរំលែកទុក្ខ ដល់បុណ្យសពអ្នកគ្រូ យស់ សុគាន់ អ្នកសង្កេតការណ៍សមាគមននារី ដែលបច្ចុប្បន្នបង្រៀននៅសាលាបឋមសិក្សាសម្តេចជាស៊ីម គាត់បានទទួលមរណះភាពហើយកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤វេលាម៉ោង១២:៤៥នាទីថ្ងៃត្រង់កន្លងទៅនេះ ដោយរោគាព្យាធិ ក្នុងនោះដែរលោកស្រីអនុប្រធានបានចូលរួមរំលែកទុក្ខនៃសពនូវថវិកាមន្ទីរអប់រំចំនួន ១៥ម៉ឺនរៀល។ សពប្រារព្ធធ្វើបុណ្យនៅភូមិ៣ ស្មាច់មានជ័យ ម្តុំសពយុទ្ធជន នឹងបូជានៅថ្ងៃទី១៦ វេលាម៉ោង៤រសៀលថ្ងៃស្អែកនេះ។
អត្ថបទដោយ៖ ឡុច ភារុន