លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ព្រំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងពិធីសំណេះសំណាលផ្តល់ការលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យខេត្តកោះកុង។
លោកជំទាវអភិបាលខេត្ត សូមគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអញ្ជើញលើកទឹកចិត្តដោយផ្ទាល់ដល់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃមន្ទីរពេទ្យខេត្តកោះកុង ដែលមន្ទីរពេទ្យបានផ្តល់សេវាល្អ រហូតទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងនាមថ្នាក់ដឹកនាំខេត្ត ក៏សូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់បន្តអនុវត្តការងារអោយកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ជាមួយគ្នានេះផងដែរសូមអោយមន្ទីរ អង្គភាពនានា ក្នុងខេត្តត្រូវយកចិត្តទុកដាក់ ក្នុងការផ្តល់សេវា ស្របតាមជំនាញ និងភារកិច្ចរៀងៗ ដើម្បីទទួលបានសមិទ្ធផលដ៏ល្អ ដូចជាមន្ទីរពេទ្យខេត្តកោះកុងនាពេលនេះ។