លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត បានដឹកនាំមន្រ្តី ០៣រូប បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពី "ផលប៉ះពាល់នៃអំពើហិង្សាក្នុងគ្រួសារ ការចំណាកស្រុក និងការជួញដូរមនុស្ស" ដល់ប្រជាពលរដ្ឋ នៅឃុំជីខក្រោម ក្រោមអធិបតីភាព លោក ទេព ហៃ ជំទប់ទី១ ឃុំជីខក្រោម ដែលមានប្រជាពលរដ្ឋចូលរួមសរុប ៥៩ នាក់ (ស្រី ៤០នាក់) នៅសាលាឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ: - ផលប៉ះពាល់នៃអំពើហិង្សាក្នុងគ្រួសារ - ផលប៉ះពាល់នៃការចំណាកស្រុក - បញ្ជ្រាបការយល់ដឹងនៃការជួញដូរមនុស្សដល់ប្រជាពលរដ្ឋ -ច្បាប់ទប់ស្កាត់ ការរំលោភសេពសន្ថវៈ និងការជួយការពារក្តីពីមេធាវីសម្តេចតេជោ ដើម្បីអោយប្រជាពលរដ្ឋទទួលបានចំណេះដឹងពីចំណុចខាងលើបន្ថែម និងបន្តយកទៅផ្សព្វផ្សាយក្នុងគ្រួសារ និងសហគមន៍ផងដែរ ។ថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤