លោក អុី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំប្រចាំខែមេសា និងលើកទិសដៅអនុវត្តបន្តខែឧសភា ឆ្នាំ២០២០ កម្មវិធី ASPIRE មានការចូលរូមពីថ្នាក់ដឹកនាំ និងមន្ត្រីបង្គោលសម្រាប់កម្មវិធី ASPIRE លោកទីព្រឹក្សាផ្នែកគ្រប់គ្រងអនុកម្មវិធី និងលោកស្រីទីព្រឹក្សាផ្នែកសម្របសម្រួលទីផ្សារ ដែលមានអ្នកចូលរួម ១៩ នាក់ ស្រី ០៥ នាក់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។