លោក សុខ ភិរម្យ អភិបាលស្រុក លោក ប៉ែន សុផាត អភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក ក្រុមប្រឹក្សាឃុំទួលគគីរ និងមេភូមិទួលគគីរលើ បានចុះពិនិត្យមើលស្ថាន ភាពផ្លូវត្រូវសាងសង់ថ្មី ដែលត្រៀមនឹងឈូសឆាយចាក់ដី (ជាគម្រោងមូលនិធិរដ្ឋបាលស្រុកមណ្ឌលសីមា ឆ្នាំ២០២៤) ស្ថិតនៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ។
ថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤
វេលាម៉ោង១០:០០នាទីព្រឹក