មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង៖ លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអញ្ជើញបើកកិច្ចប្រជុំស្តីពី៖ ការធ្វើអធិការកិច្ច ដើម្បីពង្រឹងសាលារៀន នៅវិទ្យាល័យស្រែអំបិល ស្រុកស្រែអំបិល។ កិច្ចប្រជុំនេះមានគោលបំណងបង្ហាញដល់អ្នកចូលរួមបានយល់ដឹងពីការងារអធិការកិច្ច ដើម្បីឆ្លើយតបទៅនឺងការអនុវត្តស្តង់ដាសាលារៀនគំរូ។ ដោយមានសមាជិកសមាជិកាចូលរួមសរុប ១០៧នាក់។
ថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧
ត្រូវនឹងថ្ងៃ២៣ ខែមេសា ឆ្នាំ២០២៤
អត្ថបទដោយ៖ ឡុច ភារុន