/ / /

លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ អមដំណើរលោកស្រី អុី នារីនេត អភិបាលរងខេត្តអញ្ជើញពិនិត្យ និងផ្តល់សេវាកម្មចុះបញ្ជីជលយានគ្រប់ប្រភេទនៅកំពង់ផែក្រុងខេមរភូមិន្ទ ទល់មុខមន្ទីរសេដ្ឋកិច្ច។

លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ អមដំណើរលោកស្រី អុី នារីនេត អភិបាលរងខេត្តអញ្ជើញពិនិត្យ និងផ្តល់សេវាកម្មចុះបញ្ជីជលយានគ្រប់ប្រភេទនៅកំពង់ផែក្រុងខេមរភូមិន្ទ ទល់មុខមន្ទីរសេដ្ឋកិច្ច។

លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង គូសបញ្ជាក់ថា សារៈសំខាន់នៃការចុះបញ្ជីនាវានេសាទនេះ គឺក្នុងគោលដៅចម្បង ទី១ធ្វើបច្ចុប្បន្នភាព ក្នុងការគ្រប់គ្រងចំនួននាវានេសាទអោយបានជាក់លាក់ និងច្បាស់លាស់ ទី២ កាត់បន្ថយការនេសាទខុសច្បាប់ ទី៣- កាត់បន្ថយការនេសាទហួសកំរិត ទី៤- ធានាបានការគ្រប់គ្រងផលស្តុកក្នុងធម្មជាតិ និងទី៥- ដករបាំងពាណិជ្ជកម្មពីសហគមន៍អឺរ៉ុប។

លោកស្រីអភិបាលរងខេត្ត បន្ថែមទៀតថា ក្រុមការងារពាក់ព័ន្ធទាំងអស់ បានរួមគ្នាបង្ខិតសេវាអោយគៀកជាមួយប្រជាពលរដ្ឋដោយសម្របសម្រួលនីតិវិធី និងឯកសារ អោយមានភាពសាមញ្ញា តែមានប្រសិទ្ធភាព។ កាត់បន្ថយការចំណាយពេលវេលា និងសាហ៊ុយធ្វើដំណើរ ស្នាក់នៅឡើងចុះច្រើនដងតាមរយៈច្រកចេញចូលសាលាខេត្ត។

អាជ្ញាធរខេត្តកោះកុង លើកឡើងដែរថា ប្រជានេសាទ ឬម្ចាស់ជលយានទាំងអស់ នឹងទទួលបានសិទ្ធិស្របច្បាប់ជាម្ចាស់កម្មសិទ្ធ ងាយស្រួលក្នុងការស្នើសុំប្រកបអាជីវកម្មផ្សេងៗ និងងាយស្រួលដល់ការស្រាវជ្រាវរក ក្នុងករណីមានចោរលួច ឬបាត់បង់ ក្រោយបានបំពេញកាតព្វកិច្ចរបស់ខ្លួនរួចរាល់។ តែករណីអ្នកជាប់កាតព្វកិច្ចពុំបានចុះបញ្ជីទេនោះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

អាជ្ញាធរខេត្តកោះកុង និងក្រុមមន្រ្តីជំនាញពាក់ព័ន្ធ បើកយុទ្ធនាការពិនិត្យចុះបញ្ជីជលយាននៅក្នុងក្រុងខេមរភូមិន្ទរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ក្រោយមកបន្តចុះទៅស្រុកគោលដៅចំនួន៥ទៀតក្នុងភូមិសាស្រ្តខេត្ត។

យោងតាមទិន្នន័យរបស់រដ្ឋបាលជលផល បង្ហាញថា នៅឆ្នាំ២០១៨ ខេត្តកោះកុង មាននាវានេសាទសមុទ្រសរុបចំនួន៣.៣៩៦គ្រឿង ក្នុងនោះមាននាវានេសាទខ្នាតតូចជាង២ពាន់គ្រឿង នាវានេសាទខ្នាតមធ្យម៩៦២គ្រឿង និងនាវានេសាទខ្នាតធំ១០គ្រឿង៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកកោះកុង/
    19/03/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី’’គនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា’’

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    19/03/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមអបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកស្រែអំបិល/
    19/03/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមសិក្ខាសាលាថ្នាក់ជាតិ ស្តីពីគណនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ

  • ហេង គីមឆន/
    19/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង សូមចូលរួមអបអរសាទរ ទិវាជាតិសង្គមកិច្ច លើកទី២ និង ទិវាសង្គមកិច្ចពិភពលោក លើកទី១៩ ក្រោមប្រធានបទ៖ រួមគ្នាកសាងក្តីសង្ឃឹម និងភាពសុខដុមរមនា

  • ហេង គីមឆន/
    19/03/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធី “បើកយុទ្ធនាការផ្សព្វផ្សាយ ស្ដីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារសម្រាប់កម្មករនិយោជិតវ័យក្មេងនៅតាមសហគ្រាស ឆ្នាំ២០២៦”

  • រដ្ឋបាលស្រុកស្រែអំបិល/
    19/03/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំតាមដាន និងត្រួតពិនិត្យការផ្សព្វផ្សាអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ