លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យទីតាំងចាក់សំរាម និងពិនិត្យទីតាំងជីករណ្តៅថ្មីចំនួន០៣រណ្តៅ សម្រាប់ត្រៀមដាក់សំរាមដឹកមកពីក្រុងខេមរភូមិន្ទ ០២រណ្តៅ ស្រុកមណ្ឌលសីមា ០១រណ្តៅ និងធ្វើផ្លូវចូលទៅកន្លែងចាក់សំរាម ប្រវែង៣០ម៉ែត្របន្ថែមទៀត ដែលស្ថិតនៅភូមិទួលគគីរ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ដែលមាសភាពចូលរួម ភូមិ ឃុំ ភូមិបាលស្រុក ស្រុក តំណាងមន្ទីររៀបចំដែនដី នគរូបណីកម្ម និងសំណង់ មន្ទីរបរិស្ថាន និងតំណាងក្រុមហ៊ុន។
ថ្ងៃសុក្រ ១១ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ April 19, 2024