រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌល សីមា បានដឹកនាំក្រុមការងារថ្នាក់ស្រុក ឃុំ ចូលរួមអមដំណើរ លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង ចុះពិនិត្យមើលទីតាំងត្រៀមជីករណ្តៅសម្រាប់ទុកដាក់សម្រាមចំនួន ២កន្លែង របស់ស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ ស្ថិតនៅភូមិទួលគគីរលើ ឃុំទួលគគីរ

លោក សុខ ភិរម្យ អភិបាល នៃគណ:អភិបាលស្រុកមណ្ឌល សីមា បានដឹកនាំ អភិបាលរង មន្ត្រីជំនាញ លោកមេឃុំ លោកមេភូមិ និងមានការចូលរួមពីមន្ទីរពាក់ព័ន្ធ បានអមដំណើរ លោក អន សុធារិទ្ធ អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង ចុះពិនិត្យមើលទីតាំងត្រៀមជីករណ្តៅសម្រាប់ទុកដាក់សម្រាមចំនួន ២កន្លែង របស់ស្រុកមណ្ឌលសីមា និងរបស់ក្រុងខេមរ ភូមិន្ទ ស្ថិតនៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤
វេលាម៉ោង ៩:០០នាទីព្រឹក

អត្ថបទទាក់ទង