/ / / / /

សកម្មភាពិនិត្យទីតាំងរបស់គណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកោះកុង

ថ្ងៃទី​៣ ខែមេសា​ ឆ្នាំ២០២៤
ដើម្បីឆ្លុះបញ្ចាំងអំពីលទ្ធផលក្នុងរបាយការណ៍ ដែលបានផ្ញើមកក្រសួងទេសចរណ៍ធៀបនឹងលទ្ធផលជាក់ស្តែង ក្រុមការងារក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ តំណាងឲ្យសមាជិកនៃគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត ដែលបានចូលរួមចុះពិនិត្យដល់ទីតាំងជាក់ស្តែងចំនួន០៥ រួមមាន ៖
១. ចុះពិនិត្យការគ្រប់គ្រង និងការរៀបចំសណ្តាប់ធ្នាប់តាមបណ្តាកោះ និងឆ្នេរ (ឆ្នេរប៉ាក់ខ្លង)
២. ចុះពិនិត្យការជំរុញរៀបចំបង្កើតផ្សាររាត្រីនៅក្នុងក្រុងខេមរភូមិន្ទ
៣. ចុះពិនិត្យមណ្ឌលព័ត៌មានទេសចរណ៍ នៅសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប
៤. ចុះពិនិត្យបង្គន់អនាម័យសាធារណៈ នៅសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប
៥. ចុះពិនិត្យឡដុតសំរាមខ្នាតតូចនៅសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប
ក្រោមអធិបតីភាព ឯកឧត្តម​ វ៉េត យុវនាថ អគ្គនាយករង​ នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    13/05/2026

    លោក ឃុត មាន អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង និងលោកប្រធានការិយាល័យផែនការ និងគាំទ្រឃុំ អញ្ជើញចូលរួមកិច្ចប្រជុំរបស់គណៈកម្មាធិការប្រជាជន និងអភិវឌ្ឍន៍ខេត្ត

  • រដ្ឋបាលស្រុកថ្មបាំង/
    13/05/2026

    លោក ទុំ នី អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បានដឹកនាំប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក លោកមេឃុំមេភូមិជំនាប់ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការវិវត្តន៍នៃដំណោះស្រាយដីធ្លី

  • ហេង គីមឆន/
    13/05/2026

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញប្រគល់ គ្រឿងឧបភោគ បរិភោគមួយចំនួន ជូនក្រុមប្រតិបត្តិការខេត្តកោះកុង នៃអគ្គនាយកដ្ឋានស្រាយជ្រាវ ចារកិច្ច

  • រដ្ឋបាលស្រុកស្រែអំបិល/
    13/05/2026

    លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពផ្ទះប្រជាពលរដ្ឋដែលរងផលប៉ះពាល់គ្រោះធម្មជាតិ(ខ្យល់កន្រ្តាក់) ស្ថិតនៅភូមិសាស្រ្តឃុំស្រែអំបិល ស្រុកស្រែអំបិល

  • ហេង គីមឆន/
    13/05/2026

    លោកស្រី ពៅ សុផាន់នី អនុប្រធានមន្ទីរទទួលបន្ទុកការិយាល័យ រដ្ឋបាល និងហិរញ្ញ តំណាង លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានអញ្ជើញចូលរួមក្នុង «កិច្ចប្រជុំគណៈកម្មាធិការប្រជាជន និងអភិវឌ្ឍន៍ខេត្ត ដើម្បីផ្សព្វផ្សាយ និងប្រមូលធាតុចូលសម្រាប់រៀបចំផែនការសកម្មភាពក្នុងការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ របស់ខេត្តកោះកុង»

  • ហេង គីមឆន/
    13/05/2026

    លោក​ស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញដឹកនាំក្រុមការងារ​ ចុះពិនិត្យ​ និងប្រជុំវាយតម្លៃទីតាំងស្នើសូមលិខិតអនុញ្ញាតសាងសង់បន្ទប់ជួល ចំនួន ១កន្លែង ស្ថិតនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង