ឯកឧត្តម មុំ ម៉ាលិកា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកោះកុង ព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកោះកុង អញ្ជើញចូលរួមសិក្ខាសាលា ស្តីពី "ការតម្រង់ទិសលើការគ្រប់គ្រងព័ត៌មាន និងសាធារណៈមតិ សម្រាប់រដ្ឋបាលរាជធានីខេត្តនៃព្រះរាជាណាចក្រកម្ពុជា" ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណៈមតិ(គ.ស.ព.ស) និងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។PN