/ / /

លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួមពិធីបើកសន្និបាតអប់រំ យុវជន និង កីឡា បូកសរុបលទ្ធផលការងារប្រចាំឆ្នាំសិក្សា ២០២២-២០២៣ និងលើកទិសដៅការងារ ឆ្នាំ ២០២៣-២០២៤ ក្រោមប្រធានបទ “ឧត្ដមនិវត្តន៍នៃកំណែ ទម្រង់គ្រឹះស្ថានសិក្សា ” នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ

លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួមពិធីបើកសន្និបាតអប់រំ យុវជន និង កីឡា បូកសរុបលទ្ធផលការងារប្រចាំឆ្នាំសិក្សា ២០២២-២០២៣ និងលើកទិសដៅការងារ ឆ្នាំ ២០២៣-២០២៤ ក្រោមប្រធានបទ “ឧត្ដមនិវត្តន៍នៃកំណែ ទម្រង់គ្រឹះស្ថានសិក្សា ” នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ដែល ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៣១ ខែមីនា និងថ្ងៃទី១-២ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។

គោលបំណង នៃសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២២-២០២៣ និងទិសដៅការងារឆ្នាំសិក្សា២០២៣-២០២៤ គឺ៖ 

– ជាវេទិកាពិគ្រោះយោបល់លើការរៀបចំ និងអនុវត្តគោលនយោ បាយជាមួយថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធ 

– ពិនិត្យវឌ្ឍនភាពនៃការអនុវត្តបរិវត្តកម្មអប់រំ និងស្តង់ដាសាលា រៀនគំរូ

– ពិនិត្យវឌ្ឍនភាពនៃការអនុវត្តរបាយការណ៍ពិនិត្យឡើងវិញពាក់ កណ្តាលអាណត្តិនៃការអនុវត្តផែនការ យុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣

– ពិនិត្យវឌ្ឍនភាពនៃការអនុវត្តសូចនាករនៃផែនការយុទ្ធសាស្ត្រវិស័យអប់រំ 

– ពិនិត្យវឌ្ឍនភាពនៃការអនុវត្តទិសដៅដែលបានដាក់ចេញក្នុងសន្និបាតកន្លងមក

– ពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៣

– ផ្តល់អនុសាសន៍ និងវិធានការសំខាន់ៗ ដើម្បីដាក់បញ្ចូលទៅក្នុងផែនការយុទ្ធសាស្ត្រថវិការយៈពេល មធ្យម ឆ្នាំ ២០២៥-២០២៧ និងផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៥ ។

នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ 

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

=====================

ថ្ងៃអាទិត្យ ៧រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ 

ត្រូវនឹងថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៤

វេលាមោង៨:០០នាទីព្រឹក

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    06/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក កែវ សុខា ប្រធានមន្ទីរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ៥០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    06/06/2026

    លោក ម៉ុត សុខា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមពិធីជួបសំណេះសំណាល ជាមួយមាតា បិតា អាណាព្យាបាល និងយុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ដែលបានកំពុងហ្វឹកហាត់ ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • ហេង គីមឆន/
    06/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ៥០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • ហេង គីមឆន/
    06/06/2026

    សារលិខិតរំលែកទុក្ខ ជូនចំពោះ លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងក្រុមគ្រួសារ

  • ហេង គីមឆន/
    06/06/2026

    សារលិខិតរំលែកទុក្ខ ជូនចំពោះ លោកស្រី លួន មុំ ជាភរិយា និងក្រុមគ្រួសារ

  • ហេង គីមឆន/
    06/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល ជាមួយមាតា បិតា អាណាព្យាបាល និងយុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ដែលបានកំពុងហ្វឹកហាត់ ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣