លោក អិក កួន មេឃុំថ្មស បានបើកកិច្ចប្រជុំសម្របសម្រួល និផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលជាម្ចាស់ចិញ្ចឹមសត្វពាហនៈ(គោ ក្របី) នៅភូមិចំការលើ ។ ដោយយោងតាមបណ្ដឹង របស់ប្រជាពលរដ្ឋដែលបានដាក់តាមប្រអប់សំបុត្រ ដែលលើកឡើងពីបញ្ហាសត្វគោក្របីដើរពាសវាលពាសកាលតាមផ្លូវសាធារណៈដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍ ដល់អ្នកបើកបរ ដូច្នេះលោកមេឃុំ សូមអោយបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ចិញ្ចឹមសត្វគោក្របីទាំងអស់មេត្តា ធ្វើការចាប់ចង រឺឃ្វៀល និងគៀងសត្វគោក្របីចូលគ្រោល ចៀសវាងការកើតមានគ្រោះថ្នាក់ចរាចរណ៍ក្នុងមូលដ្ឋាន ហើយរដ្ឋបាលឃុំ បានធ្វើការផ្សព្វផ្សាយតាមរយៈអាជ្ញាធរភូមិ ដោយការបិទផ្សាយនូវសេចក្ដីណែនាំរបស់រដ្ឋបាលស្រុកបូទុមសាគរ និងបានធ្វើកិច្ចសន្យាចំពោះម្ចាស់គោក្របីម្ដងរួចមកហើយ បើសិនជាបងប្អូននៅតែបន្តប្រលែង សត្វគោក្របីតាមផ្លូវសាធារណៈទៀតនោះ រដ្ឋបាលឃុំថ្មសនិងចាត់វិធានការតាមវិធានការរដ្ឋបាល ដោយអោយអាជ្ញាធរភូមិ សហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំ ព្រមទាំងប្រជាការពារភូមិ ចុះចាប់និងធ្វើការផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោកដែលបានចែង។ក្នុងកិច្ចប្រជុំនេះមានអ្នកចូលរួមសរុប ២៤នាក់ ស្រី ១០នាក់ ។
ប្រភព@រដ្ឋបាលឃុំថ្មស
———————————
ថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ២:៣០នាទីរសៀល