រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ថ្នាក់ដឹកនាំផ្នែក និងក្រុមគ្រូពេទ្យផ្នែកវះកាត់ បានអញ្ជើញចុះសួរសុខទុក្ខព្រះសង្ឃដែលមានអាពាធ(វះកាត់រលាកខ្នែងពោះវៀន) និងកំពុងសឹងបន្តការថែទាំ ព្យាបាល នៅបន្ទប់សម្រាប់ព្យាបាលព្រះសង្ឃ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ។

ថ្ងៃសុក្រ ៥ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។

នៅព្រឹកថ្ងៃសុក្រ ៥ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ថ្នាក់ដឹកនាំផ្នែក និងក្រុមគ្រូពេទ្យផ្នែកវះកាត់ បានអញ្ជើញចុះសួរសុខទុក្ខ ប្រកេនបច្ច័យ និងទេយ្យទានមួយចំនួនដល់ព្រះសង្ឃួមួយអង្គដែលនិមន្តមកពីវត្តអម្ពទិយារាម ហៅវត្តព្រែកស្វាយ មានអាពាធរលាកខ្នែងពោះវៀនស្រួចស្រាល (Acute Appendicitis) បន្ទាប់ពីបានធ្វើការព្យាបាលដោយការវះកាត់បន្ទាន់ ដោយជោគជ័យ និងមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យផ្នែកវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងកំពុងសឹង សម្រាក ព្យាបាល នៅបន្ទប់សម្រាប់ព្យាបាលព្រះសង្ឃ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង។ ដែលបន្ទប់នេះត្រូវបានចូលរួមឧបត្ថម្ភការជួសជុល កែលម្អរឡើងវិញដោយឧបាសក អេង ហៃ និងឧបាសិកា សៅ គឹមហ៊ាង (មាតា បិតា លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន) សម្រាប់ថែទាំ ព្យាបាលព្រះសង្ឃដែលមានអាពាធ។

អត្ថបទទាក់ទង