លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិកសរអនុសាខាកាកបាទក្រហមកម្ពុជាស្រុក មណ្ឌលសីមា សហការជាមួយក្រុមកាងារសាខា កក្រក ខេត្តកោះកុង អ្នកស្ម័គ្រចិត្តកក្រក ក្រុមប្រឹក្សាឃុំទួលគគីរ មេភូមិ និងយុវជន ស. ស .យ .ក .ស្រុក ចុះផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ បង្ការការចម្លងជំងឺកូវីដ១៩ ដោយបិទPosterចំនួន១៥ផ្ទាំង(ឧបត្ថម្ភដោយUnicef តាមរយៈកាកបាទក្រហមកម្ពុជា) ប៉ាន់ណូផ្សព្វផ្សាយរបស់សហភាព សហព័ន្ធ យុវជនកម្ពុជា ចំនួន០១ផ្ទាំង និងខិតប័ណ្ណ ចំនួន១០០សន្លឹក ម៉ាស់ចំនួន៥០ម៉ាស់ សាប៊ូដុំ ២០ ដុំ និង អាវយឺត៤០ ស្ថិតនៅ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមានអ្នកចូលរួមសរុប១៥នាក់ ស្រី០៦នាក់។
នាឱកាសនេះលោកប្រធានគណៈកម្មាធិការអនុសាខា និងក្រុមការងារ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ដូចខាងក្រោម៖
១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ
៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ
៦. ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ
សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ។
ក្រុមការងារបានចុះផ្សព្វផ្សាយនិងងចាក់សារអប់រំតាមឃោសនាសព្ទមានៈកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីឌ១៩ លើទីតាំងសំខាន់ចំនួន ៤ រួមមាន៖ និងភូមិទួលគគីរលើ ភូមិទួលគគីរក្រោម ភូមិតាចាត និងភូមិកោះចាក ឃុំទួលគគីរ តាមខ្នងផ្ទះបានចំនួន ២០០ខ្នងផ្ទះមានប្រជាជនចូលរួមសរុប ៣០០នាក់ ស្រ្តី ១៥០នាក់។