/ / /

ក្រោមការដឹកនាំលោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា សហការជាមួយកក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង អ្នកស្ម័គ្រចិត្តកក្រក ក្រុមប្រឹក្សាឃុំពាមក្រសោប មេភូមិ និងយុវជន ស.ស.យ.ក .ស្រុក ចុះផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ បង្ការការចម្លងជំងឺកូវីដ១៩

ក្រោមការដឹកនាំលោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា សហការជាមួយកក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង អ្នកស្ម័គ្រចិត្តកក្រក ក្រុមប្រឹក្សាឃុំពាមក្រសោប មេភូមិ និងយុវជន ស.ស.យ.ក .ស្រុក ចុះផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ បង្ការការចម្លងជំងឺកូវីដ១៩ ដោយបិទPosterចំនួន២៥ផ្ទាំង(ឧបត្ថម្ភដោយUnicef តាមរយៈកាកបាទក្រហមកម្ពុជា) ប៉ាន់ណូផ្សព្វផ្សាយរបស់សហភាព សហព័ន្ធ យុវជនកម្ពុជា ចំនួន០២ផ្ទាំង និងខិតប័ណ្ណ ចំនួន២០០សន្លឹក ម៉ាស់ចំនួន១៥០ម៉ាស់ សាប៊ូដុំ ២០ ដុំ និង អាវយឺត៣០ នៅផ្សារ សហគមន៍ពាមក្រសោប និងតាមខ្នងផ្ទះ ស្ថិតនៅ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមានអ្នកចូលរួមសរុប១៨នាក់ ស្រី០៧នាក់។

នាឱកាសនេះលោកប្រធានគណៈកម្មាធិការអនុសាខា និងក្រុមការងារ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19)​ ដូចខាងក្រោម៖
១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត​ ឬទឹកអាល់កុលលាងដៃ​ ឬអាល់កុលហ្សែល​
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ​ ឬក្រដាសអនាម័យ​ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ​
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ​
៤.​ ជៀសវាងប៉ះពាល់ភ្នែក​ ច្រមុះ​ ឬមាត់​
៥.​ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ​
៦. ស្វាគមន៍ដោយសំពះ​ ជំនួសការចាប់ដៃ​
សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ​ ។
ក្រុមការងារបានចុះផ្សព្វផ្សាយនិងងចាក់សារអប់រំតាមឃោសនាសព្ទមានៈកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីឌ១៩ លើទីតាំងសំខាន់ចំនួន ២ រួមមាន៖ ផ្សារសហគមន៍ពាមក្រសោប និងភូមិ១ ភូមិ២ ឃុំពាមក្រសោប តាមតូបចំនួន១៥តូប តាមខ្នងផ្ទះបានចំនួន ១៥០ខ្នងផ្ទះមាន ប្រជាជនចូលរួមសរុប ៥០០នាក់ ស្រ្តី ៣២០នាក់។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៊ិន សុភី អភិបាលរងស្រុក បានដឹកនាំលោក សាត មុនីរិន្ទ ប្រធានការិយាល័យច្រកចេញចូលតែមួយស្រុក ចូលរួមសិក្ខាសាលា ស្ដីពី «បដិសណ្ឋាកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៉ិន សុភ័ណ្ឌ សមាជិកក្រុមប្រឹក្សាស្រុក នឹងជាប្រធានគ.ក.ស.ក ស្រុកបានដឹកនាំលោក ទេពទ្រឹម ឈុំ ប្រធានការិ.លេខាធិការក្រុមប្រឹក្សា និងលោកស្រី ប៊ួយ ដានី ប្រធានការិ. រដ្ឋបាល និងហិរញ្ញវត្ថុ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីសេវាសង្គម និងរដ្ឋបាលឌីជីថល

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    ឯកឧត្ដម ប៊ុន បៀវ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងក្រុមគ្រួសារ បានអញ្ជើញមកចែកកញ្ចប់អាហារ ចំនួន ១០០កញ្ចប់ និងថវិកាមួយចំនួន ជូនដល់អ្នកជំងឺដែលកំពុងសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកកោះកុង។

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោក​ តុង​ យ៉ាវ​ អភិបាលរងស្រុកបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ ឆ្នាំ២០២៦-២០៣៥

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុងថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមការងារលើកកម្ពស់គុណភាពមន្ទីរពេទ្យ បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត zoom ស្ដីពី កាចែករំលែកបទពិសោធន៍ជោគជ័យរបស់ក្រុមការងារលើកកម្ពស់គុណភាពសេវាសុខាភិបាលមន្ទីរពេទ្យ។