/ / /

រដ្ឋបាលឃុំកោះស្ដេច បានសង្គ្រោះអណ្ដេីកសមុទ្រប្រភេទល្មិចចំនួនពីរក្បាលស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង

រដ្ឋបាលឃុំកោះស្ដេច

តាមការចាត់តាំងពីលោក សាយ ហេង មេឃុំកោះស្ដេច លោក ស៊ន ស្រិញ ជំទប់ទី១ បានដឹកនាំអនុភូមិកោះស្ដេច ចូលរួមសហការជាមួយខណ្ឌរដ្ឋបាលជលផលកោះកុង និងតំណាងក្រុមហ៊ុនកោះអភិជនរីសត ធ្វើការព្រលែងអណ្ដើកសមុទ្រប្រភេទល្មិច (Chelonia mydas) ចំនួនពីក្បាលដែលបានជួយសង្គ្រោះពីការជាប់ទាក់នឹងមងខ្មោចដោយអ្នកនេសាទកាលពីពេលកន្លងទៅថ្មីៗនេះ ដើម្បីធ្វើការលែងចូលទៅក្នុងសមុទ្រវិញ ស្ថិតនៅភូមិកោះស្តេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។ អណ្ដើកសមុទ្រទីមួយត្រូវបានដាក់ឈ្មោះថា “សំណាង” មានទំហំស្នូកបណ្ដោយប្រវែង ៥០ សង់ទីម៉ែត្រ ទទឹង ៤៦ សង់ទីម៉ែត្រ មានទម្ងន់ ១៣,៧ គីឡូក្រាម ហើយបានកិបស្លាកសម្គាល់ KH2402 និងអណ្ដើកសមុទ្រទីពីរត្រូវបានដាក់ឈ្មោះថា “មីនា” មានទំហំស្នូកបណ្ដោយប្រវែង ៥០ សង់ទីម៉ែត្រ ទទឹង ៤៥ សង់ទីម៉ែត្រ មានទម្ងន់ ១០,១ គីឡូក្រាម ហើយបានកិបស្លាកសម្គាល់ KH2403។ រដ្ឋបាលឃុំកោះស្ដេច សូមគោរពថ្លែងអំណរគុណជូនចំពោះក្រុមហ៊ុនកោះអភិជនរីសត ដែលបានជួយផ្សព្វផ្សាយបន្តជូនដល់អ្នកនេសាទឱ្យកាន់តែមានការយល់ដឹងអំពីការអភិរក្សអណ្ដើកសមុទ្រនៅកម្ពុជា ជាពិសេសបងប្អូនប្រជានេសាទនៅតំបន់កោះស្ដេច។ សូមបញ្ជាក់ថា អណ្ដេីកសមុទ្រគ្រប់ប្រភេទទាំងអស់ត្រូវបានចាត់ចូលជាប្រភេទធនធានជលផលសមុទ្រកំពុងរងគ្រោះថ្នាក់ និងត្រូវបានការពារដោយច្បាប់ស្ដីពីជលផល ដូច្នេះរដ្ឋបាលឃុំកោះស្ដេច សូមអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់រួមគ្នាការពារ និងអភិរក្សសត្វអណ្ដេីកសមុទ្រ ដោយរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាននៅពេលនេសាទបានដោយចៃដន្យ ឬជួយសង្រ្គោះពីការទាក់ជាប់មងខ្មោច ឬឧបករណ៍នេសាទផ្សេងៗ។

ថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤
March 19th, 2024

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    16/03/2026

    ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានមាគមន៍សម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង អញ្ជើញចូលរួមក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រងមជ្ឈមណ្ឌលឥស្លាមភ្នំពេញ

  • ហេង គីមឆន/
    16/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងពិធីក្រុងពាលីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផ្លូវ និងភ្លើងបំភ្លឺឆ្ពោះទៅវត្តគិរីសាគរ(វត្តចម្លងគោ)” ស្ថិតនៅក្នុងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

  • ហេង គីមឆន/
    15/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណ:អភិបាលខេត្តកោះកុង ផ្ញើសារលិខិតជូនពរ លោកជំទាវ ញ៉ែម សាខន សខេង ក្នុងឱកាសចម្រើនជន្មាយុ គម្រប់៧០ឆ្នាំ ឈានចូល ៧១ ឆ្នាំ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦នេះ

  • ហេង គីមឆន/
    15/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ចុះផ្តិតយករូបភាពទីតាំងចាក់សំរាមរបស់ខេត្ត ស្ថិតនៅឃុំទទួលគគីរស្រុកមណ្ឌលសីមា ដើម្បីត្រៀមរៀបចំផែនការកែសម្រួលជាថ្មី

  • ហេង គីមឆន/
    15/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ចុះពិនិត្យ និងវាយតម្លៃគម្រោងផ្លូវបេតុង ចំនួន ២ខ្សែ ប្រើប្រាស់មូលនិធិឃុំថ្មស ឆ្នាំ២០២៥ បានសាងសង់បញ្ចប់១០០%

  • ហេង គីមឆន/
    15/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីខួបបុណ្យគម្រប់៧ ថ្ងៃ ដើម្បិឧទ្ទិសកុសលជូនដល់ដួង វិញ្ញាណក្ខន្ធ ឯកឧត្តម ចាន់ សុវណ្ណ(ទ្រី គឹមសាន) ត្រូវជា ឪពុកបង្កើត លោកឧត្តមអគ្គារនុរក្ស.២ ចាន់ ចំណាន ប្រធានពន្ធនាគារខេត្តកោះកុង