/ / /

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បន្តអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ដល់អ្នកធ្វើដំណើរនៅតាមដងផ្លូវសាធារណៈ ក្នុងក្រុខេមរភូមិន្ទ ខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង៖ ដោយមានការគិតគូរខ្ពស់ពីសុខសុវត្ថិភាពដល់ ពុកម៉ែ បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមដងផ្លូវ សាធារណៈ នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានចាត់ឱ្យលោក ឈួន យ៉ាដា នាយកសាខា ដឹកនាំក្រុមប្រតិបត្តិសាខា សហការជាមួយ មន្ត្រីនគរបាលចររចរណ៍ ក្រុងខេមរភូមិន្ទ បានដឹកនាំកម្លាំងយុវជន ចុះអប់រំផ្សព្វផ្សាយផ្ទាល់ពីសុវត្ថិភាពចរាចរណ៍ដល់ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវសាធារណៈ នៅចំណុចរង្វង់មូល យាយរែកផ្លែឈើ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

ចំពោះការចុះអនុវត្តការងារសុវត្ថិភាពចរាចរណ៍ខាងលើ គឺក្នុងគោលបំណងជួយក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទូទៅ ដែលបាននិងកំពុងធ្វើដំណើរលើដងផ្លូវសាធារណៈ ត្រូវមានការភ្ញាក់រឭកខ្ពស់ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកដូចជា៖ ,ស្លាកសញ្ញា ,គំនូសសញ្ញាបញ្ជាចរាចរណ៍ ,កុំបើកបរហួសល្បឿនដែលច្បាប់បានកំណត់ ,កុំបើកបរជែងគ្នា ,បើកបរទោចក្រយានយន្តត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងការបើកបរត្រូវមានសុជីវធម៌ សីលធម៌ខ្ពស់ជានិច្ច ដើម្បីចៀសវាងបាននូវបញ្ហាប្រឈមដោយគ្រោះថ្នាក់ចរាចរណ៍ ដែលអាចនឹងកើតមានឡើងនៅគ្រប់ពេលវេលាដោយថាហេតុ ។ នៅក្នុងពេលជាមួយគ្នានេះ ក្រុមការងារ ក៏បានធ្វើការផ្សព្វផ្សាយបញ្ជ្រាបនូវការចូលរួមការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកផងដែរ ។

លទ្ធផលសម្រេចបានដូចខាងក្រោម ៖

-អ្នកចូលរួមអនុវត្តសរុប ៖ ១៤នាក់ ស្រី ៣នាក់ ។

-អ្នកទទទួលផលសរុប ៖ ១៣០នាក់ ក្នុងនោះ ស្រី ៦៨នាក់ ។

-សម្ភារបានចែកជូនប្រជាពលរដ្ឋមាន៖ខិត្តប័ណ្ណស្តីពីការពាក់មួកត្រឹមត្រូវ ៥០សន្លឹក ,បិទស្ទិកឃ័រចំណាំងផ្លាតលើយានយន្តចំនួន ៥០សន្លឹក
ប្រការសំខាន់ៗដែលត្រូវយល់ដឹងចំពោះអ្នកប្រើប្រាស់ផ្លូវ ៥០សន្លឹក

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    15/12/2025

    កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជីផាត បានចេញល្បាតក្នុងមូលដ្ឋាននិងបានចុះជួយសម្រួលចរាចរណ៍ជូនដល់សិស្សានុសិស្សលោកគ្រូអ្នកគ្រូស្ថិតនៅសាលាបឋមសិក្សាជីផាត

  • រដ្ឋបាលស្រុកថ្មបាំង/
    15/12/2025

    លោក ម៉ឹង សុភា មេឃុំជីផាត ប្រជុំក្រុមការងារវេនប្រចាំការនៅសាលាឃុំ សម្រាប់តាមដាន និងដោះស្រាយបញ្ហានានារបស់រដ្ឋបាលឃុំជីផាត និងស្រង់ស្ថិតិប្រជាជនភៀសសឹកបានជម្លៀស មកស្នាក់នៅមណ្ឌលសុត្តិភាពឃុំជីផាត

  • ហេង គីមឆន/
    15/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក សំ វីរៈ ដែលបានឧបត្ថម្ភថវិកាចំនួន ៥ ០០០ ០០០រៀល ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    15/12/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជេីញសាកសួរចុះសួរសុខទុកបងប្អូនប្រជាពលរដ្ឋដែលប្រជាជនភៀសសឹក ដែលមកស្នាក់នៅវត្តមុនីជីខលេី ភូមិជីខ ឃុំជីខលេី ស្រុកស្រែអំបិល ខេត្តកោះកុង

  • ហេង គីមឆន/
    15/12/2025

    សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការផ្អាកជាបណ្ដោះអាសន្ន នូវកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/12/2025

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំក្រុមការងារយាមប្រចាំការនៅសាលាឃុំភ្ញីមាស ដើម្បីក្ដាប់ពត៌មាន សភាពការណ៍ពីបញ្ហាបន្ទាត់ព្រំដែន និងបញ្ហាផ្សេងៗតាមបណ្ដាភូមិ ក្នុងឃុំភ្ញីមាស