ថ្ងៃ ព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៤ ខែមិនា ឆ្នាំ២០២៤ នៅវេលាម៉ោង ៨:៣០នាទីព្រឹក លោក និត វីដា សមាជិកក្រុមប្រឹក្សាឃុំកោះកាពិ បានដឹកនាំធ្វើសកម្មភាពសម្អាតបរិស្ថាន និងអនាម័យតាមដងផ្លូវ នៅក្នុងសហគមន៍មូលដ្ឋាន
+ សមាសភាពចូលរួមមាន៖
- សមាជិកក្រុមប្រឹក្សាឃុំ
- កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ
- កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនទឹកចំនុចឡាំដាំ
- ប្រធាន អនុប្រធាន និងសមាជិកសហគមន៍ការពារតំបន់ធម្មជាតិកោះកាពិ
- មេភូមិ១
- មាតាបិតាសិស្ស
- លោកគ្រូ និងសិស្សានុសិស្ស
- សរុបចំនួន ៨៨នាក់ ស្រី៤១នាក់ នៅក្នុងភូមិ១(ចំនុចឡាំដាំ) នៃឃុំកោះកាពិ ៕