រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៊ិន សុភី អភិបាលរងស្រុកកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្តកោះកុង

ស្រុកកោះកុង ៖ ថ្ងៃអង្គារ ៣ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ លោកស្រី អ៊ិន សុភី អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង តំណាងលោកអភិបាលស្រុកកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត ដើម្បីពិនិត្យ និងផ្ដល់យោបល់លើសេចក្តីព្រាង កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៤-២០២៦) របស់រដ្ឋបាលខេត្តកោះកុង ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្តកោះកុង នៅសាលមហោស្រព​ខេត្តកោះកុង។

អត្ថបទទាក់ទង