រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំស្តីពី ការត្រួតពិនិត្យ តាមដានលើការចុះបញ្ជីវត្តមានប្រចាំថ្ងៃ និងការរក្សាទុកដាក់ឯកសារនានា របស់រដ្ឋបាលឃុំកោះកាពិ ។

ថ្ងៃចន្ទ ២ កើត ខែផល្គុន ឆ្នាំថោះ  បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១១ ខែមិនា ឆ្នាំ២០២៤ នៅវេលាម៉ោង ៨:៣០ នាទីព្រឹកលោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំស្តីពី ការត្រួតពិនិត្យ តាមដានលើការចុះបញ្ជីវត្តមានប្រចាំថ្ងៃ   ឯកសារបន្តកិច្ចសន្យារបស់ជំនួយការឃុំ  ការធ្វើបេសកកម្មរបស់រដ្ឋបាលឃុំ  និង ការរក្សាទុកដាក់ឯកសារនានា របស់រដ្ឋបាលឃុំកោះកាពិ ។

+ មានសមាសភាពចូលរួម៖

- សមាជិកក្រុមប្រឹក្សាឃុំ

- លោក សេង ហាក់ ប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស

- លោក ប៊ុន វិបុត្រ ប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សា

- ស្មៀនឃុំ

- ជំនួយការឃុំ 

សរុបចំនួន ០៧នាក់ ស្រី០១នាក់ នៅសាលាឃុំកោះកាពិ ៕

អត្ថបទទាក់ទង