លោកស្រី ប៉ែន អ៊ុងវីរ៉ា អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង បានដឹកនាំមន្ត្រីសុខាភិបាលចំនួន០២រូប រួមមានៈ
១.លោកវេជ្ជ.ភួង ចាន់ថន ប្រធានការិ.បង្ការនិងគ្រប់គ្រងជំងឺនៃមន្ទីរសុខាភិបាលខេត្ត
២.លោកវេជ្ជ.សោ ដា ប្រធានផ្នែកជំងឺមិនឆ្លង(ជំងឺលេីសសម្ពាធឈាម និងទឹកនោមផ្អែម)នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង
ដេីម្បីចូលរួមសិក្ខាសាលាពិនិត្យវឌ្ឈនភាពប្រចាំឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រងកម្មវិធីជំងឺលេីសសម្ពាធឈាម និងជំងឺទឹកនោមផ្អែម នៅសណ្ឋាគារសោមាទេវីអង្គររីសត ខេត្តសៀមរាប ។ សិក្ខាសាលានេះរៀបចំដោយនាយកដ្ឋានការពារសុខភាពនិងឧបត្ថម្ភថវិកាក្រោមគម្រោងលេីកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២ ដែលមានសមាសភាពចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ចំនួនប្រមាណជាជាង២៨០នាក់ មាន ថ្នាក់ជាតិ ក្រោមជាតិ និងដៃគូសុខាភិបាល ដូចជា តំណាងធនាគារពិភពលោក ជាដេីម ។ ម៉្យាងវិញទៀត សិក្ខាសាលានេះមានការអញ្ជេីញបេីកវគ្គដោយឯកឧត្តមវេជ្ជបណ្ឌិត ហុក គីមចេង អគ្គនាយកបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាល ។
➡️គោលបំណងសិក្ខាសាលារួមមានៈ
-ពិនិត្យឡេីងវិញនូវវឌ្ឍនភាពនៃសកម្មភាពបម្រេីសេវាជំងឺទឹកនោមផ្អែមនិងលេីសសម្ពាធឈាម ។
-ចែករំលែកបទពិសោធន៍នៃសកម្មភាព បម្រេីសេវាជំងឺទឹកនោមផ្អែមនិងលេីសសម្ពាធឈាម របស់ដៃគូអភិវឌ្ឍន៍ផ្សេងៗ ។
-ផ្សព្វផ្សាយសេចក្តីណែនាំសម្រាប់ការអនុវត្តន៍កម្មវិធីជាតិពិនិត្យសុខភាព និងគ្រប់គ្រងជំងឺទឹកនោមផ្អែម-លេីសសម្ពាធឈាមនៅថ្នាក់ក្រោមជាតិ ។
➡️លទ្ធផលរំពឹងទុកៈ
-ទទួលបាននូវបទពិសោធន៍ល្អៗ និងដំណោះស្រាយនូវឧបសគ្គដែលជួបប្រទះក្នុងពេលអនុវត្តកន្លងមក
-អាចអនុវត្តការងារស្របទៅតាមសេចក្តីណែនាំសម្រាប់ការអនុវត្តន៍កម្មវិធីជាតិពិនិត្យសុខភាពនិងគ្រប់គ្រងជំងឺទឹកនោមផ្អែម-លេីសសម្ពាធឈាមនៅថ្នាក់ក្រោមជាតិ ។
នាថ្ងៃពុធ ១១រោច-ព្រហស្បតិ៍១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦-០៧ ខែមីនា ឆ្នាំ២០២៤