រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ការិយាល័យចំណេះដឹងនិងព័ត៌មានបរិស្ថាន បានសហការជាមួយការិយាល័យអប់រំ យុវជននិងកីឡា ក្រុងខេមរភូមិន្ទ ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ ការកាត់បន្ថយថង់ប្លាស្ទិក លើកទី២ នៅសាលាបឋមសិក្សាស្មាច់មានជ័យ

ថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៩និង០០នាទីព្រឹក មន្ត្រីការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន សហការជាមួយការិយាល័យអប់រំយុវជន និងកីឡា ក្រុងខេមរៈភូមិន្ទ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយស្ដីពី ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ <<ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ>> និង <<យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា >> លើកទី ២ ជូនដល់សាលាបឋមសិក្សាស្មាច់មានជ័យ ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ។ ដែលមានការចូលរួមពី លោកគ្រូ ៦នាក់ អ្នកគ្រូ ២នាក់ សិស្សានុសិស្សចូលរួមសរុបចំនួន ៩៧នាក់ (ស្រី ៦៧ នាក់) ។

អត្ថបទទាក់ទង