ថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។
នៅព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងមន្ត្រីក្រោមឱវាទ បានក្រាបថ្វាយបង្គំ និងទទួលបដិសណ្ឋារកិច្ច លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរ ព្រមទាំងព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះចៅអធិការវត្តទេពនិមិត្ត (ហៅវត្តថ្មី) ដែលបាននិមន្ត និងអញ្ជើញមកសួរសុខទុក្ខ និងបាននាំយកនូវបច្ច័យមួយចំនួនដ៏ថ្លៃថ្លារបស់លោកស្រី ឈី វ៉ា អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង ប្រកេន និងការផ្ដាំសួរសុក្ខទុក្ខពីសំណាក់លោកស្រី ដល់ព្រះសង្ឃដែលអាពាធ និងសឹងសម្រាកព្យាបាលនៅបន្ទប់សម្រាប់ព្យាបាលព្រះសង្ឃ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដែលន្ទប់នេះជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជន ក្រោមគំនិតផ្ដួចផ្ដើមដោយលោកប្រធានមន្ទីរពេទ្យ។