លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ និងលោកស្រី លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក លោកប្រធានការិយាល័យប្រជាពលរដ្ឋស្រុក លោកនាយករដ្ឋបាលសាលាស្រុក អាជ្ញាធរ ភូមិ ឃុំ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានចូលរួមពិធីបុណ្យឆ្លងសមិទ្ធផលនានា និងពិធីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារថ្មី នៅវត្តសិលាមរកត(ហៅវត្តភ្នំក្រុង )ស្ថិតនៅភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ។
ថ្ងៃចន្ទ ៩ រោច ខែមាឃ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤
March 4, 2024