រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០ នាទីព្រឹក លោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងលោក ជឹម វណ្ឌី ស្មៀនឃុំ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញអំពី ការប្រើប្រាស់ប្រព័ន្ធព័ត៌មាន ទាន់ហេតុការណ៍ និងអង្កេត តាមដានស្ថានការណ៍គ្រោះមហន្តរាយ (PRISM) នៅសាលប្រជុំ(ខ)សាលាខេត្តកោះកុង ក្រោមអធិបតីភាព លោកស្រី អុី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោក អែម សំណាង អនុប្រធាននាយកដ្ឋានព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយនៃ គ.ជ.គ.ម. រួមទាំងលោកស្រី អ៊ីវ ចន្ទ័មន្ទីរត្ន័ មន្ត្រីកម្មវិធីស្បៀងអាហារពិភពលោក (WFP)។