រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង ០២:៣០ នាទីរសៀល លោក លៀង សាម៉ាត មេឃុំត្រពាំងរូង បានសហការជាមួយ លោក ជួន ចិន្តា អនុប្រធាន ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន និងលោក ត្រេន សុផល អនុប្រធានការិយាល័យដែនដីនគររូបនីយកម្ម និងសំណង់ស្រុកកោះកុង ចុះពិនិត្យទីតាំង និងយកនិយាមកាដី តាមការស្នើសូមជីកស្រះចិញ្ចឹមក្តាម របស់ឈ្មោះ សន នរិន្ទ ស្ថិតនៅភូមិព្រែកអង្គុញ ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
ជាលទ្ធផល ឃើញថា ទីតាំងដីស្នើសុំនោះពុំមានពាក់ព័ន្ធនឹងអ្ន្នកណាឡើយ ជាដីវាស់កាល០០១ ។