ថ្ងៃ ពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ២០២៤ នៅវេលាម៉ោង ៨:៣០ នាទីព្រឹកលោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្រុមការងារប៉ុស្តិ៍សុខភាពឃុំកោះកាពិ និងមេភូមិកោះស្រឡៅ ចុះធ្វើវេទិការសាធារណះ ផ្សព្វផ្សាយអំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំនុច មានប្រជាពលរដ្ឋចូលរួមសរុប ២៨នាក់ ស្រី ១៨នាក់ នៅក្នុងភូមិកោះស្រឡៅ នៃឃុំកោះកាពិ ៕