រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

​ឯកឧត្តម​ ឆាយ​ ឫទ្ធីសែន​ ​រដ្ឋមន្ត្រីក្រសួងអភិវឌ្ឈន៏ជនបទ និងក្រុមការងារថ្នាក់ជាតិ អមដំណើរដោយ លោក​ អៀង​ ដារ៉ាវុធ​ ប្រធា​នមន្ទីរអភិវឌ្ឈន៏ជនបទខេត្តកោះកុង ​ចុះត្រួតពិនិត្យវឌ្ឈនភាពផ្លូវកៅស៊ូពីរជាន់មួយខ្សែ​ នៅក្នុងឃុំបឹងព្រាវ និងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង និងសួរសុខទុក្ខប្រជាពលរដ្ឋដែលរស់នៅលើដងផ្លូវ។

ថ្ងៃពុធ​ ១២កេីត​ ខែមាឃ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស​ ២៥៦៧​ ត្រូវនឹងថ្ងៃទី២១​ ខែកុម្ភៈ​ ឆ្នាំ២០២៤ ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ​ ដឹកនាំដោយ​ ឯកឧត្តម​ ឆាយ​ ឫទ្ធីសែន​ ​រដ្ឋមន្ត្រីក្រសួងអភិវឌ្ឈន៏ជនបទ​ ព្រមទាំងក្រុមការងារខេត្តកោះកុង​ ដឹកនាំដោយ​ លោក​ អៀង​ ដារ៉ាវុធ​ ប្រធា​នមន្ទីរអភិវឌ្ឈន៏ជនបទខេត្តកោះកុង បានចុះត្រួតពិនិត្យវឌ្ឈនភាពផ្លូវកៅស៊ូពីរជាន់មួយខ្សែដែលមានប្រវែង​ ១៩​ គីឡូម៉ែត្រ​ និង​៨៣៥​ ម៉ែត្រ​ និងសំណង់សិល្បការ្យ​ដែលសម្រេចបាន​ជាង ៥០%​ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលប្រេីប្រាស់លេីដងផ្លូវ​ ស្ថិតនៅក្នុងឃុំដងពែង​ និងឃុំជ្រោយស្វាយ​ ស្រុកស្រែអំបិល​ ខេត្តកោះកុង។

អត្ថបទទាក់ទង