រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៊ិន សុភី អភិបាលរងស្រុកកោះកុង អមដំណើរដោយលោក ឈេង សុវណ្ណដា អភិបាលរងខេត្តកោះកុង ចុះពិនិត្យទីតាំងជាក់ស្តែង ករណីប្រជាពលរដ្ឋស្នើសូមតបណ្តាញទឹកប្រើប្រាស់ស្ថិតនៅចំណុចអាឡាតាន់ ក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង

ស្រុកកោះកុង​ ៖ កាលពីព្រឹកថ្ងៃអង្គារ ១១ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រី អ៊ិន សុភី អភិបាលរងស្រុកកោះកុង តំណាងលោកអភិបាលស្រុកកោះកុង ដឹកនាំលោក អ៉ឹង បឺត ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ អមដំណើរដោយលោក ឈេង សុវណ្ណដា អភិបាលរងខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំក្រុមការងារថ្នាក់ខេត្ត ចុះពិនិត្យទីតាំងជាក់ស្តែង និងជួបពិភាក្សាជាមួយម្ចាស់អាជីវកម្មផ្គត់ផ្គង់ទឹកលើចំណុចអាឡាតាន់ ករណីប្រជាពលរដ្ឋស្នើសូមតបណ្តាញទឹកប្រើប្រាស់ពីប្រភពទឹកលើភ្នំកោះកុងក្រៅ ស្ថិតនៅចំណុចអាឡាតាន់ ក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង

សមាសភាពអញ្ជើញចូលរួមមានក្រុមការងារខេត្ត អាជ្ញាធរឃុំ តំណាងយុវជន ១០០រាត្រី សមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ តំណាងប្រជាពលរដ្ឋនៅចំណុចអាឡាតាន់ និងប្រធានសហគមននេសាទជ្រោយប្រស់។

default

អត្ថបទទាក់ទង