ស្រុកកោះកុង ៖ កាលពីថ្ងៃអង្គារ ១១ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ណឹម ភិរម្យ អភិបាលរងស្រុក និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ និងលើកទិសដៅការងារខែបន្ទាប់ របស់លេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកោះកុង
សមាសភាពចូលរួមមានអនុប្រធាន និងសមាជិកក្រុមការងារលេខាធិការដ្ឋាន នៅសាលប្រជុំសាលាស្រុកកោះកុង