តាតៃក្រោម,ថ្ងៃពុធ ១២ កើត ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមប្រឹក្សាឃុំតាតៃក្រោម បានបើកកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៥ ក្រោមអធិបតីភាព ដោយ លោក អ៊ូ ឆេនឆៃវិសាន្ដ ប្រធានក្រុមប្រឹក្សាឃុំ ដើម្បីអនុម័តលើរបៀបវារៈសំខាន់ៗមួយចំនួន រួមជាមួយការដោះស្រាយបញ្ហាប្រឈម និងតម្រូវការមួយចំនួន សមាសភាពចូលរួម លោក លោកស្រី សមាសភាព សមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិកោះអណ្ដែត នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល នាយកសាលាបឋម និងអនុវិទ្យាល័យតាតៃ លោកប្រធាន និងអនុប្រធានសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម ស្មៀនឃុំ និងជំនួយកាឃុំ សរុបចំនួន ១៥ ស្រី ០៣នាក់ នៅសាលាឃុំតាតៃក្រោម។