ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តកោះកុង ប្រធានការិយាល័យ ប្រធានមន្ទីរពេទ្យបង្អែក ប្រធានមណ្ឌលសុខភាព ប្រធាន អនុប្រធានផ្នែក បានចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីភាពជាអ្នកដឹកនាំ និងនវាអនុវត្តន៍ តាមរយៈប្រព័ន្ធសិន្នសីទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំបន្ត នៃវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដល់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល ដែលមានសមាសភាពចូលរួមសរុបចំនួន ២,៤៨៤នាក់ ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តអាទិភាព ១ ក្នុងចំណោមអាទិភាព ៣ ដែលបានដាក់ចេញ ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
វគ្គបណ្តុះបណ្តាលនេះ ក៏មានអ្នកស្ម័គ្រចិត្តស្នើសុំចុះឈ្មោះបន្ថែម ដើម្បីបានឱកាសចូលសិក្សាស្វែងយល់ពីវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានសមាសភាពមន្រ្តីនៅតាមមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែក និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ។
ក្នុងសប្តាហ៍នេះ ពិភាក្សាលើដំណោះស្រាយបញ្ហា នៃការអនុវត្តតាមគោលការណ៍ដំណើរការ PDIA ផ្ទាល់ខ្លួនរបស់អង្គភាពជំនាញ ដើម្បីកែសម្រួលទៅនឹងស្ថានភាពជាក់លាក់ដែលជាកត្តាប្រឈម និងស្វែងរកហេតុផល នៃការវិភាគនេះដែលជាស្មារតីជំនួយដល់ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈបទបង្ហាញរបស់មន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ និងមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។
ថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ២:០០នាទីរសៀល