រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ការរៀបចំបោះឆ្នោតជ្រេីសរេីស​ អាចារ្យ​ គណៈកម្មការវត្តជោតញ្ញាណ​ សម្រាប់អាណត្តិថ្មី​ សង្កាត់ស្មាច់មានជ័យ​ ក្រុងខេមរភូមិន្ទ​ ខេត្តកោះកុង​


លោក​ សំ​ ធឿន​ អនុប្រធានមន្ទីរតំណាងលោកប្រធានមន្ទីរបានអញ្ជេីញជាអធិបតី​ ជាមួយនិងលោកស្រី​ សុិន​ ចរិយា​ អភិបាលរង​ នៃគណៈអភិបាលក្រុងខេមរភូមិន្ទ​ តំណាងលោកអភិបាលក្រុង​ កិច្ចប្រជុំក៏មានការនិមន្តជាគណៈអធិបតីពីព្រះព្រហ្មសិរីញាណ​ ហេង​ សំបូរ​ ព្រះទីបរក្ខសត្ថាចារ្យ​ ព្រះមេគណ​ នៃគណៈមហានិនកាយ​ខេត្តកោះកុង និងជាព្រះចៅអធិការវត្តជោតញ្ញាណ​ លោកអនុប្រធានមន្ទីរ ប្រធានការិយាល័យ​ កិច្ចការព្រះពុទ្ធសាសនាផ្សារភ្ជាប់និងសង្គម​ លោកស្រី​ និងចៅសង្កាត់​ បានរៀបចំបោះឆ្នោតជ្រេីសរេីស​ អាចារ្យ​ គណៈកម្មការវត្តជោតញ្ញាណ​ សម្រាប់អាណត្តិថ្មី​ ប្រព្រឹត្តទៅនាព្រឹកថ្ងៃសីល​ ថ្ងៃសៅរ៍ ៨ កើត ខែមាឃ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤​ នៅសាលាឆាន់វត្តជោតញ្ញាណ។

អត្ថបទទាក់ទង