នៅរសៀលថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង លោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យ និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកោះកុង លោកវេជ្ជបណ្ឌិត ក្រេង សុភា អនុប្រធានមន្ទីរពេទ្យ លោកស្រី ចែម ច័ន្ទសុខា ជាប្រធានក្រុមប្រឹក្សាគណៈឆ្មបខេត្តកោះកុង និងសមាជិកក្រុមប្រឹក្សាគណៈមួយចំនួនទៀត បានចូលរួមក្នុងកិច្ចប្រជុំ សំណេះសំណាលរបស់ឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលជាមួយគណៈវិជ្ជាជីវៈសុខាភិបាលទាំងប្រាំ តាមរយៈប្រព័ន្ធវីដេអូ Zoom។