លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីកំណត់ទីតាំងលេងល្បែង នៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា។
បន្ទាប់ពីបញ្ចប់ការចូលរួមយោបល់ របស់អង្គប្រជុំ លោកអភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំ បានបូកសរុបមតិ និងផ្តល់ការណែនាំសម្រាប់ការអនុវត្ត តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី និងលោកជំទាវអភិបាលខេត្ត ខ្ញុំសូមណែនាំ ដូចខាងក្រោម៖
១. កំណត់ការចុះពិនិត្យទីតាំងជាក់ស្តែងនៅក្នុងមូលដ្ឋានក្រុងខេមរភូមិន្ទនៅវេលាព្រឹក និងស្រុក មណ្ឌលសីមានៅវេលារសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីពិនិត្យអជ្ញាប័ណ្ណ ឬលិខិត អនុញ្ញាតពាក់ព័ន្ធ។
២. ចំពោះទីតាំងមិនមានអាជ្ញាប័ណ្ណ គឺត្រូវបិទដំណើរជាក់ស្តែងនៅនឹងកន្លែង ដោយតម្រូវឲ្យធ្វើ កិច្ចសន្យាបញ្ចប់ជាបន្ទាន់ ហើយទីតាំងមានអាជ្ញាប័ណ្ណ គឺត្រូវធ្វើកិច្ចសន្យា ហាមដំណើរការ ល្បែងផ្សេងខុសពីអាជ្ញាប័ណ្ណ។
ថ្ងៃព្រហស្បតិ៍ ៦ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ February 15, 2024