នារាត្រីថ្ងៃពុធ ៥កេីត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមសិល្ប:ករនៃមន្ទីរវប្បធម៌ខេត្តកោះកុង ដែលដឹកនាំដោយ លោកស្រី សម្បូរ ដាលីន អនុប្រធានមន្ទីរ និងមានការចូលរួមពីលោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា ជាគណអធិបតី បានចូលរួមសម្ដែងសិល្ប:រួមគ្នា ជាមួយព្រះរាជាណាចក្រថៃ ស្ថិតនៅឆ្នេរបានហាតឡេក ភូមិលេខ៤ ឃុំហាតឡេក ស្រុកខ្លងយ៉ៃ ខេត្តត្រាត។