/ / / /

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង សូមផ្ញើសារអបអរសាទរ និងជូនពរជូនចំពោះ ឯកឧត្តមបណ្ឌិត ប៉ុល សារឿន ក្នុងឱកាសដែលព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារ«កិត្តិឧទ្ទេសបណ្ឌិត»

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង សូមផ្ញើសារអបអរសាទរ និងជូនពរជូនចំពោះ ឯកឧត្តមបណ្ឌិត ប៉ុល សារឿន ក្នុងឱកាសដែលព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារ«កិត្តិឧទ្ទេសបណ្ឌិត»

ក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ នាងខ្ញុំមានសេចក្តីរំភើបរីករាយដ៏ជ្រាលជ្រៅ សូមចូលរួមអបអរសាទរចំពោះ «ឯកឧត្តម កិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន» ដែលបានទទួលព្រះរាជទានគោរមងារដ៏ឧត្តុង្គឧត្តមអំពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
ជាថ្មីម្ដងទៀត នាងខ្ញុំសូមជូនពរជ័យ និងសូមបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក សូមជួយបីបាច់ ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន ឯកឧត្តម កិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន និងលោកជំទាវ ព្រមទាំងបុត្រី និងចៅៗជាទីស្រឡាញ់ សូមមានអាយុយឺនយូរ សុខុមាលភាពល្អបរិបូរណ៍ និងសូមសម្រេចបានជោគជ័យត្រចះត្រចង់ គ្រប់ភារកិច្ចបម្រើជាតិ និងមាតុភូមិ៕

អត្ថបទផ្សេងទៀត

  • មន្ទីរកិច្ចការនារី/
    29/06/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ ក្នុងគោលបំណងដើម្បីត្រួតពិនិត្យឡើងវិញពីប្រសិទ្ធភាពនៃការអនុវត្តការងារប្រចាំខែ និងលើកជាអនុសាសន៍សម្រាប់អនុវត្តបន្តនៅ សាលប្រជុំមន្ទីរកិច្ចការនារីខេត្ត

  • រដ្ឋបាលស្រុកគិរីសាគរ/
    29/06/2026

    លោក ស្រៀង សេងហុក សមាជិកក្រុមប្រឹក្សាស្រុកគិរីសាគរ លោកស្រី តាំង សុភ័ក្រ្ដធីតា អភិបាលរងស្រុកគិរីសាគរ បានទទួលស្វាគមន៍លោកស្រី អ៊ុន សុគន្ធនីតា នាយករងរដ្ឋបាលសាលាខេត្ត ជាគណៈអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី ចំណេះដឹងមូលដ្ឋានអំពីរមេរោគអេដស៍ និងជំងឺអេដស៍ដល់គណៈកម្មាធិការប្រយុទ្ធ នឹងជំងឺអេដស៍ស្រុកគិរីសាគរ

  • ហេង គីមឆន/
    29/06/2026

    លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ មនោ​ ស្នងការនគរបាល​ខេត្ត​កោះកុង​​ ​ ដឹកនាំកម្លាំងនគរបាល​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

  • រដ្ឋបាលស្រុកបូទុមសាគរ/
    29/06/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក

  • រដ្ឋបាលស្រុកស្រែអំបិល/
    29/06/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុកស្រែអំបិល បានចូលរួមគោរព ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    28/06/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង