/ / / /

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង សូមផ្ញើសារអបអរសាទរ និងជូនពរជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ក្នុងឱកាសដែលព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារ«កិត្តិសង្គហបណ្ឌិត»

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង សូមផ្ញើសារអបអរសាទរ និងជូនពរជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ក្នុងឱកាសដែលព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារ«កិត្តិសង្គហបណ្ឌិត»។

ក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ នាងខ្ញុំមានសេចក្តីរំភើបរីករាយដ៏ជ្រាលជ្រៅ សូមចូលរួមអបអរសាទរចំពោះ «ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត» ដែលបានទទួលព្រះរាជទានគោរមងារដ៏ឧត្តុង្គឧត្តមអំពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ពិតជាស័ក្តិសមយ៉ាងប្រត្យក្ស ដោយទទួលបាននូវគោរមងារដ៏វិសេសវិសាលខាងលើនេះ ដែលជានិច្ចកាល ឯកឧត្តមជាឥស្សរជនជាតិដ៏គត់មត់ បានចូលរួមដឹកនាំប្រជាជាតិកម្ពុជា ស្ថិតក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ សង្គមជាតិបានទទួលនូវសុខសន្តិភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ជាពិសេសបានចូលរួមការពារសន្តិសុខ​ និងសុវត្ថិភាព១០០ភាគរយ ជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារទាំងមូល។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ជាថ្មីម្ដងទៀត នាងខ្ញុំសូមជូនពរជ័យ និងសូមបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក សូមជួយបីបាច់ ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រី និងចៅៗជាទីស្រឡាញ់ សូមមានអាយុយឺនយូរ សុខុមាលភាពល្អបរិបូរណ៍ និងសូមសម្រេចបានជោគជ័យត្រចះត្រចង់ គ្រប់ភារកិច្ចបម្រើជាតិ និងមាតុភូមិ៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    29/09/2026

    លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ  បានដឹកនាំក្រុមប្រឹក្សាឃុំ ស្មៀនឃុំ គរបាលប៉ុស្តិ៍រដ្ឋបាលឃុំ មេភូមិ និងជំនួយការភូមិទាំងបួន ចុះសួរសុខទុក្ខ និងនាំយកថវិកាជូនដល់លោក សួន សុង សមាជិកក្រុមប្រឹក្សាឃុំ ទួលគគីរ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    29/09/2026

    លោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងលោកលោកស្រីក្រុមប្រឹក្សាឃុំអញ្ជើញចូលរួមជាមួយលោក សុវណ្ណ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកោះកុងចុះចែកអំណោយនៅភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកោះកុងនខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    29/09/2026

    លោក លៀង សាម៉ាត មេឃុំត្រពាំងរូងបានដឹកនាំក្រុមការងារឃុំចូលរួមជាមួយរដ្ឋបាលស្រុកកោះកុងដឹកនាំដោយលោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកកោះកុង ចុះសម្អាតអនាម័យតាមដងផ្លូវជាតិលេខ ៤៨

  • រដ្ឋបាលស្រុកគិរីសាគរ/
    29/09/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ ​បាននាំយកគ្រឿងឧបភោគបរិភោគមានដូចជា​ ​អង្ករ ២៥គីឡូក្រាម​ ទឹកត្រីទឹកស៊ីអ៊ីវ ស្កសរ ប៊ីចេង ខ្ទឹមស ជាដើម និងថវិកាសេវាសង្គម​ ​របស់រដ្ឋបាលឃុំ​ ចំនួន ១០០,​០០០ រៀល ( មួយរយពាន់រៀលគត់ ) ​ក្នុងមួយគ្រួសារ​ ដើម្បីជួយឧបត្ថម្ភដល់​គ្រួសារលោកយាយ កង យ៉ង់ ដែលជាជនចាស់ជរា ហើយមានជីវភាពខ្វះខាត រស់នៅនៅក្នុងភូមិសំរុងតាកែវ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    29/09/2026

    លោក​ ក្រូច​ បូរីសីហា​ អភិបាល​ នៃគណ:​អភិបាលស្រុកបូទុមសាគរ​ បានអញ្ជេីញចូលរួមពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង ស្រុកមណ្ឌលសីមា

  • ហេង គីមឆន/
    29/09/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ចូលរួមរំលែកមរណទុក្ខម្តាយក្មេកលោក ហាត់ បូស៊េង មន្ត្រីកម្មសិក្សាសាលាខេត្តកោះកុង ព្រមទាំងក្រុមគ្រួសារ