រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក លៀង សាម៉ាត មេឃុំត្រពាំងរូង បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣ នៅសាលប្រជុំសាលាស្រុកកោះកុង

រដ្ឋបាលឃុំត្រពាំងរូង ៖ ថ្ងៃសុក្រ ៨ រោច ខែបុស្ស ឆ្នាំថោះ​ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧​ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤​វេលាម៉ោង ០៨:០០ នាទីព្រឹក លោក លៀង សាម៉ាត មេឃុំត្រពាំងរូង បានអញ្ជើញចូលរួម កិច្ចប្រជុំសាមញ្ញលើកទី៥៦​អាណត្ដិទី៣ ក្រោមការដឹកនាំដោយលោក ឯក​ ម៉ឹង​ ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងជាប្រធានអង្គប្រជុំ ដើម្បីបូកសរុបលទ្ធផលការងារ និងបញ្ហាប្រឈមប្រចាំខែមករា និងពិនិត្យ អនុម័តលើរបៀបវារៈសំខាន់ៗមួយចំនួន របស់រដ្ឋបាលស្រុកកោះកុង និងលើកទិសដៅការងារខែបន្ទាប់ ឆ្នាំ២០២៤
សមាសភាពចូលរួមមាន លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នាយក នាយករងរដ្ឋបាលសាលាស្រុក ប្រធាន ឬអនុប្រធាការិយាល័យ អង្គភាពចំណុះសាលាស្រុក បុគ្គលិកមណ្ឌលសុខភាពត្រពាំងរូង លោក លោកស្រីមេឃុំទាំង៤ នៃស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង។

អត្ថបទទាក់ទង