លោក សៅ សុគន្ធវារី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្រ្តីក្រោមឱវាទប្រចាំខែមករា ឆ្នាំ២០២៤ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ការិយាល័យប្រជាពលរដ្ឋខេត្ត ដែលមានរបៀបវារ:ចំនួន ០៤ ដូចខាងក្រោម:
១.របាយការណ៍អំពីលទ្ធផលនៃការអនុវត្តការងារប្រចាំខែមករា
២.ពិភាក្សាបញ្ហាប្រឈមនានា ដែលបានជួបប្រទះក្នុងការអនុវត្តការងារ
៣.ការលើកសំណូមពរ អនុសាសន៍ និងលើកទិសដៅបន្ត
៤.បញ្ហាផ្សេងៗ (ការសម្រាំងពាក្យបណ្តឹង និងពត៌មានផ្សេងៗ)ថ្ងៃអង្គារ ៥ រោច ខែបុស្ស ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤
ខែមករា 30, 2024