រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកវេជ្ជបណ្ឌិត ភួង​ ចាន់ថន​ ប្រធានការិយាល័យបង្ការនិងគ្រប់​គ្រងជំងឺ និងលោកវេជ្ជបណ្ឌិត ក្រេង​ សុភា​ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលស្តីពីលក្ខខណ្ឌប្រភេទ​ និងកម្រិតពិការ​ភាពសម្រាប់ក្រុមប្រឹក្សាវាយតម្លៃប្រភេទ​ និងកម្រិតពិការ

លោកវេជ្ជបណ្ឌិត ភួង​ ចាន់ថន​ ប្រធានការិយាល័យបង្ការនិងគ្រប់​គ្រងជំងឺ និងលោកវេជ្ជបណ្ឌិត ក្រេង​ សុភា​ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលស្តីពីលក្ខខណ្ឌប្រភេទ​ និងកម្រិតពិការ​ភាពសម្រាប់ក្រុមប្រឹក្សាវាយតម្លៃប្រភេទ​ និងកម្រិតពិការភាព
បេីកវគ្គសិក្ខាសាលាក្រោមអធិបតីភាព​ ឯកឧ​ត្ដមសាស្ត្រាចារ្យ​ ឡឹម​ តារា  រដ្ឋលេខាធិការក្រសួង​សុខា​ភិបាល និងបានលេីកឡេីងនូវការសរសេីរ​ និងថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅដែលក្រសួងពាក់ព័ន្ធ​ ដែលបានជួយដោយមនុស្សធម៌ដល់ជនពិការភា​ពដោយអង្គវិញ្ញាណផ្សេងៗ​ ប្រពន្ធសរសៃប្រសាទ​ ស្មារតីផ្លូវចិត្ត​ ពិការភាពពីកំណេីត​ បញ្ហាពិការភាពដោយគ្រោះថ្នាក់ការងារ​ គ្រោះថ្នាក់ចរាចរណ៍​ ដែលត្រូវវាយតម្លៃនូវកម្រិតនៃភាពពិការភាព​ ដេីម្បីជួយពួកគេឱ្យស្តារឡេីងវិញដោយវាយតម្លៃទំហំដេីម្បីងាយស្រួលក្នុងការព្យាបាល​ និងបញ្ហាមួយទៀតគឺពិការភាពដោយជំងឺមិនឆ្លងដែលមានច្រេីន​ដែលប៉ះពាល់ដល់សរសៃឈាមខួរក្បាល(AVC)​ ជា​ដេីម​ ដេីម្បីស្តារកែកុនលទ្ធភាពពលកម្ម​ ឱ្យបានប្រសេីរឡេីង​ ដែលដេីរព្រមគ្នាក្នុងគោលនយោបាយយុទ្ធសា​ស្ត្រ​ស្របតាមយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល​ ។

រៀបចំដោយ៖ នាយកដ្ឋានមន្ទីរពេទ្យ​
ឧបត្ថមថវិកា​ដោយ៖ អង្គការCHAI
ធ្វើនៅមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង
​ថ្ងៃទី៣០-៣១​ ខែមករា​ ឆ្នាំ២០២៤​

អត្ថបទទាក់ទង