/ / /

ប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍បានចូលរួមសហការជាមួយក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) របស់ក្រុមហ៊ុនន CMVIC ក្នុងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តបានចំនួនសរុប២៦៥គ្រឿង ក្នុងនោះបានផ្តល់ជូនសៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ ចំនួនសរុប ១២០ក្បាល និងផ្ទាំងបិទរថយន្ត “ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍” ចំនួនសរុប ១៥ផ្ទាំង

រយះពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ លោកស្រី កង ភិរម្យ ប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានចូលរួមសហការជាមួយក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) របស់ក្រុមហ៊ុនន CMVIC ក្នុងការត្រួតពិនិត្យយានយន្ត និងបានអប់រំ ផ្សព្វផ្សាយស្ដីពីចរាចរណ៍ផ្លូវគោក ដល់ម្ចាស់យានយន្តមកឆៀកឲ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការបើកបរ ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៅលើដងផ្លូវ នៅទីតាំងតារាងបាល់ទាត់ (ទល់មុខសាលាដំបូងខេត្ត) ក្រុងខេមរភូមិន្ទ ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ២៦៥គ្រឿង ក្នុងនោះបានផ្តល់ជូនសៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ ចំនួនសរុប ១២០ក្បាល និងផ្ទាំងបិទរថយន្ត “ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍” ចំនួនសរុប ១៥ផ្ទាំង។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកកោះកុង/
    19/03/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី’’គនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា’’

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    19/03/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមអបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកស្រែអំបិល/
    19/03/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមសិក្ខាសាលាថ្នាក់ជាតិ ស្តីពីគណនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ

  • ហេង គីមឆន/
    19/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង សូមចូលរួមអបអរសាទរ ទិវាជាតិសង្គមកិច្ច លើកទី២ និង ទិវាសង្គមកិច្ចពិភពលោក លើកទី១៩ ក្រោមប្រធានបទ៖ រួមគ្នាកសាងក្តីសង្ឃឹម និងភាពសុខដុមរមនា

  • ហេង គីមឆន/
    19/03/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធី “បើកយុទ្ធនាការផ្សព្វផ្សាយ ស្ដីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារសម្រាប់កម្មករនិយោជិតវ័យក្មេងនៅតាមសហគ្រាស ឆ្នាំ២០២៦”

  • រដ្ឋបាលស្រុកស្រែអំបិល/
    19/03/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំតាមដាន និងត្រួតពិនិត្យការផ្សព្វផ្សាអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ