ស្រុកកោះកុង ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៨ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោក លីម ភឿន អភិបាលរងស្រុក តំណាងលោកអភិបាល នៃគណៈអភិបាលស្រុកកោះកុង បានអញ្ជើញដឹកនាំលោក លោកស្រីការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុកចូលរួមស្ដីពីការអនុវត្តមុខងារ៥៥ ដែលផ្ទេឱ្យរដ្ឋបាលក្រុង-ស្រុក តាមរយៈការធ្វើសមាហរកម្មការិយាល័យជំនាញ ២០វិស័យ ទៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុង-ស្រុក តាមរយៈប្រព័ន្ធZoom នៅសាលប្រជុំសាលាស្រុកកោះកុង