ស្រុកកោះកុង ៖ ថ្ងៃអង្គារ ៦ កើត ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ លោកស្រី សេង គីមហ៊ូន នាយករងរដ្ឋបាលស្រុក និងលោក អ៊ឹង បឺត ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ និងជា អ្នកវាយតម្លៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជាស្រុកកោះកុង ចុះវាយតម្លៃភាពជាប្រចាំនៃគម្រោងមូលនិធិអាហារូបត្ថម្ភឃុំត្រពាំងរូងប្រចាំឆមាសទី២ ឆ្នាំ២០២៣
ដែលមានសមាសភាពចូលប្រជុំរួមមាន អ្នកអនុវត្តសំខាន់ៗនៅថ្នាក់ឃុំ និងក្រុមទ្រទ្រង់សុខភាពភូមិ នៅសាលាឃុំត្រពាំងរូង។