ថ្ងៃព្រហស្បតិ៍ ០៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ០៨:០០នាទីព្រឹក លោក ថាន់ វីណៃ អនុប្រធានការិយាល័យផែនការ និងគាំទ្រ ឃុំសង្កាត់ស្រុក មេឃុំ និងសមាជិកក្រុកមប្រឹក្សាឃុំប៉ាក់ខ្លង បានចូលរួមចុះសិក្សាគម្រោងផ្លូវបេតុងអាមេនៅភូមិចាំយាម ចំនួន៤ខ្សែប្រវែង៦៧៣ម៉ែត្រ ថវិកាខេត្ត និងបានចុះពិនិត្យលូ នៅភូមិ១ ប្រវែង២៥៧ម ថវិកាខេត្ត និងភូមិ២ ប្រវែង ៣៥០ម៉ែត្រ ថវិកាឃុំ ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។