រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃលើកទី៣១​ ខេត្តកោះកុង​ និងសន្និបាតបូកសរុបលទ្ធផលការងារវិស័យធម្មការ​ និងសាសនា​ របស់មន្ទីរធម្មការ​ និងសាសនាខេត្តកោះកុង

មន្ទីរធម្មការ​ និងសាសនាខេត្តកោះកុងសហការជាមួយសាលាគណទាំងពីរគណៈ​ បានរៀបចំពិធីបេីក​ ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃលើកទី៣១​ ខេត្តកោះកុង​ និងសន្និបាតបូកសរុបលទ្ធផលការងារវិស័យធម្មការ​ខេត្តកោះកុងក្រោមព្រះរាជាធិបតីភាព​ សម្តេចព្រះធម្មលិខិត​ បណ្ឌិត សៅរ៍​ ចន្ទថុល្ល​ ឧត្តមប្រឹក្សាគណៈសង្ឃនាយក​ និងជាព្រះអគ្គាធិការរង​ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ​ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចព្រះមហាសុមេធាធិបតី​ កិត្តិឧទ្ទេសបណ្ឌិត​ នន្ទ​ ង៉ែត​ សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា​ និង​ព្រះលក្ខណ៍មុនី​ វង្ស​ ពិជ័យ​ ព្រះរាជាគណៈថ្នាក់កិត្តិយស​ ព្រះសមុទ្ទគង្គាមហាមុនី​ ព្រះមេគណគណៈធម្មយុត្តិកនិកាយ​ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី​ កិត្តិឧទ្ទេសបណ្ឌិត​ បួរ​ គ្រី​ សម្តេចព្រះអគ្គមហាសង្ឃរាជ និងជាសម្តេចព្រះសង្ឃនាយកនៃគណៈធម្មយុត្តិកនិកាយ​ ក្នុងមានការអញ្ជេីញចូលរួមជាគណៈអធិបតីពី​ ឯកឧត្តម​ កែ​ សំអឿន​ រដ្ឋលេខាធិការ​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ បណ្ឌិត​ ចាយ​ បូរិន​ រដ្ឋមន្ត្រីក្រសួងធម្មការ​ និងសាសនា​ ឯកឧត្តម​ ផាន់​ ចាន់តារា​ រដ្ឋលេខាធិការ​ លោកស្រី​ ឈី​ វ៉ា​ អភិបាលរង​ នៃគណៈអភិបាលខេត្តកោះកុង​ នៅសាលមហោស្រពខេត្តកោះកុង។

ថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤
សាលមហោស្រព​ ខេត្តកោះកុង

អត្ថបទទាក់ទង